បាល់ទាត់

 ពិតជា អស្ចារ្យណាស់ សំរាប់ប្រិយមិត្តគាំទ្រ លីវវើភូល។ ក្នុង ខលលីង ខាប់ ស្ការតេល និង ដឹ ខាយ បាន ស៊ុតបាល់ម្នាក់មួយគ្រាប់ធ្វើ ក្រុម ហង្សក្រហម តាមស្មើរក្រុម កាឌីវ ស៊ីធ៊ី ២ ទល់ ២ នៅម៉ោងបន្ថែម ហើយបានស៊ុត ប៉េណាល់ទី ធ្វើឲ្យក្រុម លីវវើភូលតាមបានពាន ដ៏​ មហាសាល។


សួរស្តី មិត្តគាំទ្របាល់ទាត់ទាំងអស់គ្នា! ថ្ងៃនេះ ខ្ញុំចង់ជូនពត៌មានបាល់ទាត់ខ្លះដែលដកស្រង់ចេញពី វេបសាយ សំខាន់ៗទាក់ទងទៅនឹងបាល់ទាត់។
  • ខលលីង ខាប់
សូមមិត្តទាំងអស់ចងចាំណា នាថ្ងៃទី ២៦ អាទិត្យនេះ ក្រុមមហាកម្លាំងហង្សក្រហម និងកងទ័បទៅប្រយុទ្ធជាមួយ ក្រុមស្ថិតនៅ លីក​ ១ កាឌីវ ស៊ីធី។ ពិតជាគូរអោយស្ងើចសរសើរចំពោះលីវវើភូល ដែលបានបំបាក់ក្រុមខ្លាំងនៅក្របខ័ណ្ឌព្រីមីលីកដូចជា ឆេលស៊ី និង មែន ស៊ីធី អោយអាម៉ាស់មុខ។ កាឌីវ ស៊ីធី​ ក៏មិនអន់ បានបំបាក់ក្រុមខ្លាំងជាច្រីន។ តោះមិត្តទាំងអស់សូមរងចាំមើលកុំខានណា៎!
  • ព្រីមីលីកអង់គ្លេស

គ្រាប់បាល់មួយគ្រាប់របស់ លេសកត់ បានជូយអោយ ស៊ីធីឈ្នះ អាស្តុនវីឡានៅក្រៅទឹកដី ដែលធ្វើអោយស៊ីធីនៅលើតារាងព្រីមីលីក។ ទោះបីជាយ៉ូណាយធីតឈ្នះលីវវើភូលដោយ២ទល់១ក៏នៅតាមមិនទាន់ដែរ។
  •  អ្នកកាន់វាសនាប្រទេសអង់គ្លេសលាឈប់


លោក កាពីឡូបានលាឈប់ពី គ្រូបង្វឹករបស់ក្រុមតោបីអង់គ្លេសហើយ ខណះពេលដែលលោក បានដឹកនាំក្រុមនេះឈានទៅដល់វគ្គចុងក្រោយនៅប្រទេសប៉ូឡូញ ។ នៅក្នុងវគ្គនេះមានក្រុមខ្លាំងដូចជា បារាំង អ៊ុយក្រែន និង​ ស៊ុយអែត។ ខ្ញុំសង្ឃឹមថាក្រុមអង់គ្លេសនឹងទទួលបានភាពជោកជ័យនៅជំរុះយ៉ូរូ ២០១២នេះ។ ខ្ញុំក៏ជូនពរអោយលោក ទទួលបានការងារថ្មីនៅក្នុងក្លិបណាមួយផងចុះ។

នៅថ្ងៃនេះ លោក កូនន័រ បានក្លាយជា គ្រូបង្វឹករបស់ វ៉ូល ក្រុមចចកមួយហ្វូងហើយ។ សូមអបអរសាទរចំពោះគាត់ផង។



No comments:

Post a Comment