Tuesday, February 14, 2012

មូលហេតុនៃការបង្កើតប្លក់នេះ

មូលហេតុនៃការបង្កើតប្លក់នេះគឺគ្មានបំណងអ្វីច្បាស់លាស់ឡើយ។ ចេះតែបង្កើតលេងៗ ហាក់ដូចជាកំនត់ហេតុរបស់ខ្ញុំជាប្រចាំថ្ងៃ។ ម្យ៉ាងទៀត ខ្ញុំមិនសូវមានមិត្តភ័ក្ត ខ្សោយក្នុងការទំនាក់ទំនង ក៏ចេះតែបង្កើតប្លក់សំរាប់មានអ្នកដ៏ទៃទុកអោយគេបញ្ចេញយោបល់លើ។ម្យ៉ាងទៀត ខ្ញុំជាអ្នកគាំទ្របាល់ទាត់ ចូលចិត្តមើលការប្រកួតបាល់ទាត់ជា ពិសេស ក្នុង លីកធំៗ នៅ អ៊ឺរ៉ុបដូជា ព្រីមីលី នៅអង់គ្លេស ឡាលីហ្កា នៅ អេស្បាញ សេរី អេ នៅ អ៊ីតាលី ប៊ុនដេស្កានៅ អាឡឺម៉ង់ជាដើម។ ខ្ញុំតាមដានរាល់តែថ្ងៃ ហើយកត់ទុកលទ្ឋផលទុក មិនចង់ដឹងតែម្នាក់ឯង​ ក៏សរសេរបង្ហោះលើ ប្លក់នេះសំរាប់ប្រិយមិត្តគាំទ្របាល់ទាត់បានមើល និង បញ្ចេញយោបល់។ តែទើបតែបង្កើតថ្មីថ្មោង អ្វីក៏មិនទាន់សរសេរ ការប្រើប្រាស់វើតប្រេស ក៏មិនទាន់ច្បាស់ដែរ។

No comments:

Post a Comment