អំពីខ្ញុំ

ខ្ញុំបានបពា្ចប់ការសិក្សាបរិពា្ញប័ត្រខាងផ្នែកអក្សរសាស្រ្តខែ្មរពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីឆ្នាំ ២០១១។ ហើយនៅពេលខាងមុខនេះខ្ញុំនឹងបពា្ចប់ការសិក្សាពីសាកលវិទ្យាល័យមេគង្គកម្ពុជាខាងផែ្នក ភាសាជប៉ុន ពាណិជ្ជកម្ម។ ខ្ញុំបាទមកពីតំបន់ចុងកាត់មាត់ញកដាច់ស្រយ៉ាលនាខេត្តព្រះវិហារ ក្នុងស្រុកជ័យសែន ភូមិស្អាង ដែលជាប់ព្រំប្រទល់ ខេត្តប៉ាក់សេប្រទេសឡាវ មែនទែនទៅខេត្តនេះក៏ជាប់ខេត្តសីសាកេត ប្រទេសថៃផងដែរ។ សព្វថ្ងៃខ្ញុំកំពុងធ្វើជាគ្រូបង្រៀនភាសាជប៉ុននៅអង្គការក្រៅរដ្ឋាភិបាលមួយ ឈ្មោះថា CJBS។ គោលបំណងមួយឆ្នាំរបស់ខ្ញុំគឺសែ្វងរកអាហារូបករណ៏ទៅសិក្សានៅប្រទេសជប៉ុនថ្នាក់អនុបណ្ឌិត ខាងផែ្នកអាស៊ី ប៉ាស៊ីហ្វិក។ ហើយត្រឡប់មកវិញ ខ្ញុំចង់ក្លាយជា អ្នកជំនាញការនៅក្រសួងការបរទេស។ ទស្សនះដ៏សំខាន់ប្រចាំជីវិតខ្ញុំគឺ (គ្មានម្រឹគីម្រឹគាណាបោលចូលមាត់សីហះ កំពុងតែគេងលក់ឡើយ ប្រសិនបើអ្នកគិតថា អ្នកអាចធ្វើវាបាន អ្នកប្រាកដជាអាចធ្វើវាបាន)។បើនិយាយពីអត្តចរិក និងបុគ្គលិកលក្ខណះរបស់ខ្ញុំវិញនោះ ប្រហែលជាមនុស្សម្នាក់ចំលែកម្នាក់ក៏មិនដឹង ខ្ញុំមិនចូលចិត្តនិយាយលេងច្រើនទេ ជាមួយមិត្តភ័ក្តិ បងប្អូន រឺក្រុមគ្រួសារនោះទេ។ ខ្ញុំជាមនុស្សម្នាក់មិនចេះលេងសើចទាល់សោះ មិនដែលបន្លឺសំលេងសើចម្តងណាឡើយ។ ទោះបីជាមើលរឿងកំផ្លែងរបស់លោក ឆាលីឆាភ្លីនគេសើចគ្រប់គ្នាអត់តែខ្ញុំម្នាក់។ ពួកម៉ាកភាគច្រើន គេតែងនិយាយថា ខ្ញុំជាមនុស្សចំលែក។ ពិតជាចម្លែកមែនក៏មិនដឹង។

3 comments:

  1. ខំប្រឹងប្រែងឡើងវ៉ាន់សុខវ៉ាន់សាក់​​​។​​ គ្មាននរណាម្នាក់ដែលអាចទទួលបានជោគជ័យដោយមិនខិតខំនោះឡើយ។​​ ឆាកជីវិតមនុស្សគឺជូមុនផែ្ឥមក្រោយណា!
    ហើយត្រូវចេះពាក្យ​ ថែ្លងអំណរគុណ។​

    ReplyDelete
  2. អរគុណច្រើន បង ឡុង សេង ដែលបានផ្តល់ដំបូន្មានដ៏ល្អដល់ខ្ញុំ។ ពាក្យថ្លែងអំណរគុណគឺសំខាន់ជាងគេ ដែលមនុស្សទាំងអស់ត្រូវមាន។

    ReplyDelete
  3. អរគុណច្រើនណា! បង ឡុង សេងដែលបានជួយផ្តល់ដំបូន្មានដល់ខ្ញុំណា! ពាក្យថែ្លងអំណរគុណគឺត្រូវតែមានសំរាប់គ្រប់គ្នា។

    ReplyDelete